ប្រវត្តិសាស្រ្តខ្មែរ

By RFI

Listen to a podcast, please open Podcast Republic app. Available on Google Play Store.


Category: News & Politics

Open in iTunes


Open RSS feed


Open Website


Rate for this podcast

Subscribers: 2
Reviews: 0

Description

វ៉ាន់ឌី កាអុន នឹង​លាតត្រដាង នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​សំខាន់ៗ​ទាំងឡាយ ដែល​កើត​មាន នៅ​កម្ពុជា តាំងពី​សម័យ​អាណាព្យាបាល​បារាំង រហូត​មកដល់​សព្វថ្ងៃ។ កម្មវិធី​នេះ​នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​អង្គារ។

Episode Date
ប្រវត្តិសាស្រ្តខ្មែរ - បដិវត្តន៍​ខ្មែរ​ក្រហម
00:06:28
សប្តាហ៍​មុន វ៉ាន់ឌីកាអុន បរិយាយ​អំពីការ​ប្រយុទ្ធ​រវាង​ខ្មែរ​ក្រហម​និងរដ្ឋាភិបាលសីហនុ។ នៅ​ថ្ងៃ​សុក្រ​នេះ លោក​នឹង​ធ្វើ​ការអត្ថាធិប្បាយ​ពី​បដិវត្តន៍​ខ្មែរ​ក្រហម។
Jan 14, 2014
ប្រវត្តិសាស្រ្តខ្មែរ - ការប្រយុទ្ធ​តទល់​រវាង​ខ្មែរ​ក្រហម​និង​រដា្ឋភិបាល​សីហនុ
00:06:20
នៅសប្តាហ៍មុន វ៉ាន់ឌីកាអុន លើកអំពី​សហប្រតិបត្តិការ​យោធារវាងគណបក្សកុម្មុយ​និស្ត​ខ្មែរ​និង​គណបក្ស​​ កុម្មុយនិស្ត​វៀតណាម។ នៅសប្តាហ៍នេះ វ៉ាន់ឌីកាអុន បរិយាយ​អំពីការ​ប្រយុទ្ធ​រវាង​ខ្មែរ​ក្រហម​និងរដ្ឋាភិបាលសីហនុ។
Jan 07, 2014
ប្រវត្តិសាស្រ្តខ្មែរ - ការ​កកើត​ឡើង​នៃ​កង​ប្រដាប់​អាវុធ​ខ្មែរ​ក្រហ​ម​ នៅ​ចុង​ឆ្នាំ ​១៩៦៧។
00:06:07
ក្នុងនាទី​ប្រវត្តិសាស្រ្ត​ខ្មែរ​របស់​យើង នៅ​​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន សូម​​និយាយ​រៀបរាប់​ពី ការកកើត​ឡើង​នៃ​កងប្រដាប់​អាវុធ​ខ្មែរក្រហម នៅ​ចុងឆ្នាំ ១៩៦៧។
Dec 31, 2013
ប្រវត្តិសាស្រ្តខ្មែរ - ដើម​​កំណើត​​នៃ​​ចលនា​​របស់​​ពួក​ខ្មែរ​ក្រហម (ភាគទីបី)
00:07:09
កាលពី​សប្តាហ៍​មុន នៅ​ក្នុង​នាទី​ប្រវតិ្តសាស្រ្ត​ខែ្មរ ​វ៉ាន់ឌី កាអុន បាន​និយាយ​លើក​ឡើង​ពី​ដើម​កំណើត​នៃ​ចលនា​ខ្មែរក្រហម។ ក្នុង​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន នឹង​និយាយ​រៀបរាប់​ពី​​ដើម​កំណើត​នៃ​ចលនា​របស់​ពួក​ខ្មែរ​ក្រហម ភាគទីបី។
Nov 26, 2013
ប្រវត្តិសាស្រ្តខ្មែរ - ដើម​​កំណើត​​នៃ​​ចលនា​​របស់​​ពួក​ខ្មែរ​ក្រហម (ភាគទីពីរ)
00:06:45
កាលពី​សប្តាហ៍​មុន នៅ​ក្នុង​នាទី​ប្រវតិ្តសាស្រ្ត​ខែ្មរ ​វ៉ាន់ឌី កាអុន បាន​និយាយ​លើក​ឡើង​ពី​ដើម​កំណើត​នៃ​ចលនា​ខ្មែរក្រហម។ ក្នុង​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន នឹង​និយាយ​រៀបរាប់​ពី​​ដើម​កំណើត​នៃ​ចលនា​របស់​ពួក​ខ្មែរ​ក្រហម ភាគទី២។
Nov 20, 2013
ប្រវត្តិសាស្រ្តខ្មែរ - ដើម​​កំណើត​​នៃ​​ចលនា​​របស់​​ពួក​ខ្មែរ​ក្រហម
00:07:00
កាលពី​សប្តាហ៍​មុន នៅ​ក្នុង​នាទី​ប្រវតិ្តសាស្រ្ត​ខែ្មរ ​វ៉ាន់ឌី កាអុន បាន​និយាយ​លើក​ឡើង​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន នឹង​និយាយ​រៀបរាប់​វិញ​ម្តង​ពី​ដើម​កំណើត​នៃ​ចលនា​របស់​ពួក​ខ្មែរ​ក្រហម។ តើ​ចលនា​នេះ ដែល​ប្រកាន់​យក​របប​កុម្មុយនិស្ត​ម៉ៅនិយម មាន​ប្រភព​មក​ពីណា?
Nov 13, 2013
ប្រវត្តិសាស្រ្តខ្មែរ - អត្តចរិត​របស់​ពួក​ខ្មែរ​ក្រហម​ ក្នុង​ថ្ងៃ​១៧​មេសា ១៩៧៥
00:07:11
នៅ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម ចូល​មក​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​១៧ មេសា​ឆ្នាំ​១៩៧៥ អ្នក​ដឹកនាំ​សាធារណរដ្ឋ​ខ្មែរ​មួយ​ចំនួន ដូច​ជា​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិរិមត្ត ជាដើម បាន​ទៅ​សុំ​ជ្រក​កោន​នៅ​ស្ថានទូត​បារាំង។ ប៉ុន្តែ​នេះ គឺ​ជា​ការ​មួយ​ដ៏​ពិបាក​ព្រោះ​តែ​ស្ថានភាព​នយោបាយ​នៅ​ពុំ​ទាន់​ច្បាស់​លាស់។
Nov 05, 2013
ប្រវត្តិសាស្រ្តខ្មែរ - នៅ​ថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​១៩៧៥​ ទីក្រុង​​ភ្នំពេញ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​ពួក​ខ្មែរក្រហម​
00:06:55
នៅ​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥--ទីក្រុង ភ្នំពេញ បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ខ្មែរក្រហម​ បន្ទាប់ពី ពួក​នេះ បាន​ឃោសនាថា ពួក​គេ នាំ សន្តិភាព មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ។ ប៉ុន្តែ​តាម​ការពិត គឺ​ជា​ការ​ចាប់​ផ្តើម​​បោស​សំអាត​មួយ​បែប​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​ ក្រឡាប់ចក្រ​តែ​ម្តង។
Oct 29, 2013
ប្រវត្តិសាស្រ្តខ្មែរ - សភាពការណ៍​នៅ​កម្ពុជា មុន​ថ្ងៃ ទី ១៧ មេសា ឆ្នាំ ១៩៧៥
00:06:52
នៅ​ខែ​មករា ឆ្នាំ ១៩៧៥ ទីក្រុង​ភ្នំពេញ បាន​ត្រូវ​ឡោមព័ទ្ធ​ដោយ​កង​ប្រដាប់​អាវុធ​ខ្មែរ​ក្រហម ដែល​កាលនោះ បាន​កើន​ចំនួន ដល់​ទៅ ៦​ម៉ឺន​នាក់។ ផ្លូវ​ដឹកជញ្ជូន​ស្បៀង​ទាំង​អស់​ត្រូវ​កាត់ផ្តាច់។ រដ្ឋធានី​ខ្មែរ​ស្ថិតនៅ​ក្រោម​ភ្លៀង​នៃ​គ្រាប់រ៉ុក្កែត​របស់​ខ្មែរ​ក្រហម។
Oct 22, 2013
ប្រវត្តិសាស្រ្តខ្មែរ - ការបែកបាក់នៃសាធារណរដ្ឋខ្មែរ
00:07:07
របប​សាធារណរដ្ឋខ្មែរ​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ ៩ តុលា​ឆ្នាំ​១៩៧០ បាន​វិវត្ត​បន្តិចម្តងៗ​ឆ្ពោះ​ទៅ​រក​​ការប្រេះឆា​មួយ​ដ៏​គួរ​ឲ្យ​កត់សំគាល់​ចាប់​តាំង​ពីខែ​កុម្ភះ​ឆ្នាំ ១៩៧១។
Oct 15, 2013
ប្រវត្តិសាស្រ្តខ្មែរ - របប​នយោបាយ​​នៃ​​សាធារណរដ្ឋ​ខ្មែរ​​ឆ្នាំ​​ ១៩៧០​
00:07:38
ការ​ប្រកាស​របប​សាធារណរដ្ឋខ្មែរ​នៅ​ថ្ងៃ​ទី ៩​តុលា​ឆ្នាំ ១៩៧០- ជា​ព្រឹត្តិការណ៍​មួយ​ដ៏សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ តើ​របប​នយោបាយ​នេះ បាន​កកើត​ឡើង​តាម​បែបបទ​ដូចម្តេចខ្លះ??
Oct 08, 2013
ប្រវត្តិសាស្រ្តខ្មែរ - ការ​បោះបង់​កម្ពុជា​របស់​សហរដ្ឋអាមេរិក
00:07:23
នៅ​ឆ្នាំ​១៩៧៣-៧៤​ដោយ​សំអាង​ទៅ​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស សហរដ្ឋ​អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​សាធារណរដ្ឋ​ខ្មែរ​ចោល ដោយ​បង្ខំ​ឲ្យ​ឧត្តមសេនីយ លន់នល់​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​សម្តេច​នរោត្តម​សីហនុ។
Oct 01, 2013
ប្រវត្តិសាស្រ្តខ្មែរ - ការ​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​រលំ​រលាយ​នៃ​របប​សាធារណរដ្ឋខ្មែរ
00:06:43
បន្ទាប់​ពី​បាន​ឆ្លង​កាត់ស្ថានភាពមួយ​ដ៏​ពិបាក និង​ដ៏ស្មុគស្មាញ​​ របប​​សាធារណរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ពួកខ្មែរ​ក្រហម​វាយ​ប្រហារ​យ៉ាង​សាហាវ ​បាន​​វិវត្ត​ឆ្ពោះ​ទៅរកការ​រំលំរលាយ។
Sep 25, 2013
ប្រវត្តិសាស្រ្តខ្មែរ - ការ​​ប្រកាស​​របប​​សាធារណរដ្ឋ​​នៅ​ឆ្នាំ​ ១៩៧០​
00:07:50
នៅ​ឆ្នាំ​១៩៧០ នៅ​ពេល​ដែល​កងទ័ព កុម្មុយនិស្ត វៀតណាម បង្កើត​អសន្តិសុខ​ពាស​ពេញ​ប្រទេស​កម្ពុជា សភា​ទាំង ២ បាន​សំរេច​បង្កើត​របប​សាធារណរដ្ឋ​នៅ ថ្ងៃ ៦ តុលា​ឆ្នាំ ១៩៧០។ នៅ​ថ្ងៃ ៩​តុលា​ឆ្នាំ ១៩៧០ ដដែលនេះ របប​សាធារណរដ្ឋ បាន​ត្រូវ​ប្រកាស។
Sep 04, 2013
ប្រវត្តិសាស្រ្តខ្មែរ - ការ​ដណ្តើម​យក​ខេត្ត​កំពង់​ចាម​នៅ​ឆ្នាំ​១៩៧០
00:07:59
១០​ថ្ងៃ ក្រោយ​ការ​ទម្លាក់​សម្តេច​ នរោត្តម សីហនុ មាន​ការបង្ហូរ​ឈាម​មួយ​ដ៏​សម្បើម​អស្ចារ្យ នៅ​ខេត្ត​កំពង់ចាម។ នៅ​ថ្ងៃ​ទី ២៦ មីនា​ ឆ្នាំ ១៩៧០ នោះ រថក្រោះ​របស់​ឧត្តម​សេនីយ៍ លន់ នល់ បាន​ដណ្តើម​យក​ខេត្ត​កំពង់ចាម​បាន​វិញ បន្ទាប់ពី​បាន​រុញ​ច្រាន កង​ទ័ព​វៀតកុង ចេញ​ពី​ទីនោះ។
Sep 03, 2013
ប្រវត្តិសាស្រ្តខ្មែរ - បាតុកម្ម​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៦​មីនា ១៩៧០
00:08:24
នៅ​ដើម​ឆ្នាំ​១៩៧០​ ប្រទេស​កម្ពុជា​បាន​ជួប​នឹង​ព្រឹត្តិការណ៍​សំខាន់ៗ ជាច្រើន គឺ​ជា​ព្រឹត្តិការណ៍​ដែល​បាន​ជំរុញ​​រដ្ឋាភិបាល​​ស្រោច​ស្រង់​ជាតិ​របស់​ឧត្តមសេនីយ​ លន់ នល់ និង​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថ សិរីមត្ត ឆ្ពោះ​ទៅ​រក​ការ​ទម្លាក់​សម្តេច​ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី ១៨ ​មីនា ១៩៧០។
Aug 27, 2013
ប្រវត្តិសាស្រ្តខ្មែរ - ព្រឹត្តិការណ៍​ ថ្ងៃទី ១៨​មីនា​ឆ្នាំ ១៩៧០
00:06:37
នៅ​ក្នុង​នាទី​ប្រវតិ្តសាស្រ្ត​ខែ្មរ របស់ វ៉ាន់ឌី កាអុន សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូម​និយាយ​រៀបរាប់ អំពី​ ដំណាក់កាល​មួយ​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ។ នៅ​ថ្ងៃ​ទី ១៨ មីនា ឆ្នាំ ១៩៧០ សភា​ទាំង​ពីរ បាន​បោះ​ឆ្នោត​ទម្លាក់​សម្តេច នរោត្តម សីហនុ ពី​តំណែង​ប្រមុខ​រដ្ឋ។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​គួរ​ឲ្យ​កត់ត្រា ព្រោះ​សម្តេច​ នរោត្តម សីហនុ នៅ​ពេលនោះ​មាន​អំណាច​ខ្លាំង​សំបើម​អស្ចារ្យ។
Aug 20, 2013
ប្រវត្តិសាស្រ្តខ្មែរ - ដំណើរ​ឆ្ពោះ​ទៅ​រក​ព្រឹត្តិការណ៍ថ្ងៃ ១៨​ មីនា ឆ្នាំ ១៩៧០ (ភាគទី ២)
00:07:28
នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ខ្មែរ​របស់​យើង នៅ​ក្នុង​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន ​សូម​ធ្វើ​ការអត្ថាធិប្បាយ​បន្ត ទៅ​លើ​ការវិវត្តន៍​នៃ​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​លន់ នល់ និង​អ្នកអង្គម្ចាស់​ស៊ីសុវត្ថ សិរិមតៈ ​ដែលនាំ​ទៅ​រក​ព្រឹត្តិការណ៍ ថ្ងៃ ១៨​មីនា ឆ្នាំ ១៩៧០។
Aug 13, 2013
ប្រវត្តិសាស្រ្តខ្មែរ - ដំណើរ​ឆ្ពោះ​ទៅ​រក​ព្រឹត្តិការណ៍ ថ្ងៃ១៨​មីនា ឆ្នាំ១៩៧០ (ភាគទី១)
00:08:07
នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ខ្មែរ​របស់​យើង នៅ​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន ​សូម​ធ្វើ​ការអត្ថាធិប្បាយ​ទៅ​លើ​ការវិវឌ្ឍន៍​នៃ​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ លន់ នល់ និង​អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ។ ការដឹកនាំ​ដែល​​ឆ្ពោះ​ទៅ​រក​ព្រឹត្តិការណ៍ ថ្ងៃ ១៨​មីនា ឆ្នាំ ១៩៧០។
Aug 06, 2013
ប្រវត្តិសាស្រ្តខ្មែរ - សមិទ្ធិផល​សំខាន់ៗ​ក្នុង​របប​សង្គម​រាស្រ្ត​និយម​របស់​សម្តេច​នរោត្តម​សីហនុ
00:08:39
ពី​ឆ្នាំ ១៩៥៥ មកដល់ ឆ្នាំ ១៩៦៩ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​របប​មួយ​ដែល​សម្តេច ​នរោត្តម សីហនុ ប្រសិទ្ធិនាម​ថា "សង្គម​រាស្រ្ត​និយម"។ នៅ​ថ្ងៃ​សុក្រ​នេះ វ៉ាន់ឌី កាអុន​ សូម​ធ្វើការ​បរិយាយ​អំពី​សមិទ្ធិ​សំខាន់ៗ​ ដែល​ព្រះប្រមុខ​រដ្ឋ​ខ្មែរ សម្តេច ​នរោត្តម ​សីហនុ​ បាន​កសាង នៅ​ក្នុង​រយៈកាល​នេះ។
Jul 30, 2013